ឥឡូវនេះម៉ោង 5 ព្រឹក ទើបតែដាក់ទូរស័ព្ទម្ដាយក្មេច បើកសរសេរប្រកាសនេះដើម្បីបញ្ចេញ។

ម្ដាយក្មេកទូរស័ព្ទមកជារៀងរាល់ព្រឹកនៅម៉ោង 5 កន្លះ ប្រាប់ថា "ម្ដាយក្រោកព្រឹក ដូច្នេះបារម្ភកូន ទូរស័ព្ទមកសួរសុខទុក្ខប៉ុណ្ណោះ"។

ដំបូងៗ ឆ្នាំមុន ទទួលទូរស័ព្ទ យល់ថាគួរអោយស្រឡាញ់។
ច្រើនខែបន្ទាប់ ចាប់ផ្ដើមនឿយ ប៉ុន្តែនៅទទួល។
ឆ្នាំនេះរាល់ថ្ងៃ រាល់ថ្ងៃ ម៉ោង 5 កន្លះទូរស័ព្ទចូល។

មិនទទួលក៏មិនបាន ម្ដងចុងក្រោយមិនបានទទួល ម្ដាយទូរស័ព្ទទៅប្ដី ប្ដីភ្ញាក់ ខឹងខ្ញុំ "ហេតុអ្វីបានជាមិនទទួលទូរស័ព្ទម្ដាយ?"

ពេលខ្លះនិយាយត្រឹម 5 នាទី ពេលខ្លះ 30-40 នាទី ម៉ោង 5 ដល់ 6 ព្រឹក រឿងដែលម្ដាយចង់និយាយ រឿងអ្នកជិតខាង រឿងទៅធ្វើបុណ្យ។

ក្រោយដាក់ទូរស័ព្ទដេកមិនលក់ ត្រូវក្រោក ចាប់ផ្ដើមរៀបចំខ្លួនទៅធ្វើការ ឆ្នាំនេះដេកថ្ងៃ 4-5 ម៉ោង រាល់យប់។

ប្រាប់ប្ដីថាអោយម្ដាយទូរស័ព្ទម៉ោង 7 បានទេ ប្ដីប្រាប់ "ម្ដាយចង់និយាយពេលព្រឹក អ្នកក្រោកមួយព្រឹកសិន ជាកូនប្រសារល្អ"។

កូនប្រសារល្អមិនបានដេកទេ?