មុនរៀបការ ខ្ញុំនិងប្ដីបាននិយាយយ៉ាងម៉ត់ចត់ពីរឿងកូន ខ្ញុំប្រាប់ច្បាស់ថាមិនចង់មានកូន ហេតុផលគឺ ម្ដាយខ្ញុំធ្លាប់មានបញ្ហាពេលមានផ្ទៃពោះ + គ្រួសារខ្ញុំមានផ្ទៃពោះពិបាក + ខ្ញុំស្រឡាញ់ការងារបច្ចុប្បន្ន + ស្ថានភាពពិភពលោក មិនចង់នាំកូនមកបន្ថែមបន្ទុក។

ប្ដីយល់ ប្រាប់ថា "មិនអី រស់ 2 នាក់ក៏បាន ចិញ្ចឹមឆ្កែឬឆ្មាក៏ល្អ"។

រៀបការមក 3 ឆ្នាំ។

ឆ្នាំទី 1 គ្មាននរណាសួរ។
ឆ្នាំទី 2 គ្រួសារប្ដីចាប់ផ្ដើមសួរ "ពេលណានឹងមានកូន?" ប្រាប់ត្រង់ៗថាមិនមានកូន ទាំងអស់គ្នាសើច គិតថាខ្ញុំនិយាយលេង។
ឆ្នាំទី 3 ឥឡូវ រាល់ពេលបាយដែលទៅផ្ទះម្ដាយក្មេច ត្រូវជួបសំណួរនេះ ពាក្យសំដីសើចចំអក ការណែនាំគ្រូពេទ្យ ឈ្មោះថ្នាំជួយមានផ្ទៃពោះ។

សប្ដាហ៍មុន ម្ដាយក្មេកចាប់ដៃខ្ញុំនៅចំពោះមុខទាំងអស់គ្នាហើយប្រាប់ "ម្ដាយសូម អោយម្ដាយមានចៅមួយ សូមអង្វរ" ទឹកភ្នែកនៅក្នុងភ្នែក។

ខ្ញុំស្រឡាំងកាំង ញញឹមមិនចេញ ប្ដីមិនដាក់ដៃជួយនិយាយ ស្ងាត់សៀម។

ខ្ញុំក៏ខឹងប្ដី ពេលនិយាយគ្នាមុនរៀបការ វាជាការសម្រេចចិត្តរួមគ្នា ហេតុអ្វីបានឥឡូវទុកខ្ញុំប្រឈមមុខតែម្នាក់?